ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ជាង២១ពាន់លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងដល់ប្រមាណ២១,៣ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង១០ខែនៃការនាំចូលទំនិញ និងសេវាកម្មសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិត ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា អតិរកជញ្ជីងទូទាត់បានបន្តរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ប្រមាណ២១,៣ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង១០ខែនៃការនាំចូលទំនិញ និងសេវាកម្មសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិត ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

NBC បានឱ្យដឹងថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាមានលទ្ធភាពគ្រប់គ្រងអត្រាប្តូរប្រាក់ រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ គរពូនទ្រព្យសម្បត្តិជាតិ និងបង្កើនជំនឿទុកចិត្តិមកលើប្រទេស។

លោកជា ចាន់តូទេសសារភិបាលនៃធនាគារជាតិនៃកម្ពុជាបានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ នៅ២០ ខែមករា ឆ្នាំ២០២១ថា កម្ពុជានៅតែអាចសម្រេចបាននូវស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ហើយទុនបម្រុងអន្តរជាតិត្រូវបានគរពូនជាលំដាប់និងមានកម្រិតខ្ពស់ជាង ៣ដងនៃកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

លោកបានបន្តថា ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ វិស័យធនាគារមានស្ថិរភាពរឹងមាំ និងបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិមកលើអាជីវកម្មនិងប្រជាជនក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here