ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​វិនិយោគិន​ត្រូវបំពេញ​គុណ​វុ​ឌ្ឈិ​អ្វីខ្លះ​ដើម្បី​អាចជួញដូរ​ក្នុង​ផ្សារ​ហ៊ុន​បាន?

ដោយៈ​សាវុធ

ភ្នំពេញៈ លោកអ្នក​មិន​តម្រូវឱ្យ​ឆ្លងកាត់ ការវាយតម្លៃ​គុណ​វុ​ឌ្ឈិ​ណាមួយ​ឡើយ ដើម្បី​អាច​ជួញដូរ​មូល​ប​ត្រ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ផ.ម.ក.)។ ប៉ុន្តែ លោក អ្នក គួរ​មាន​យ៉ាងហោច​ចំណេះដឹង​មូលដ្ឋាន​មួយចំនួន ទាក់ទង​នឹង​ការវិនិយោគ​ហិរញ្ញវត្ថុ​និង​ការជួញដូរ​មូល​ប​ត្រ ព្រមទាំង​ការយល់ដឹង​ពី​ហានិភ័យ ដែល​អាច​កើតមាន ដើម្បី​ធានាបាន​នូវ​ការសម្រេចចិត្ត​វិនិយោគ​ដែល​ត្រឹមត្រូវ។

ផ.ម.ក. មិន​កំណត់​ដើមទុន​អប្បបរមា សម្រាប់​ការវិនិយោគ​ឡើយ។ លោកអ្នក​ត្រូវមាន​ត្រឹមតែ​ទឹកប្រាក់ ស្មើនឹង​ថ្លៃ​មូល​ប​ត្រ ដែល​ត្រូវ​ទិញ​បូករួម​ជាមួយ​ថ្លៃ​កម្រៃ​សេវា ដែល​ត្រូវ​បង់​ទៅ​ក្រុមហ៊ុន​មូល​ប​ត្រ នៅពេលដែល​លោកអ្នក​បញ្ជា​ទិញ​តែប៉ុណ្ណោះ។ ឯក​តា​បញ្ជា​អប្បបរមា​នៃ​ភាគហ៊ុន និង​សញ្ញា​បណ្ណ​នៅ​ផ.ម.ក. គឺ​ត្រឹមតែ១ភាគហ៊ុន ឬ១ឯក​តា​សញ្ញា​បណ្ណ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ដើម្បី​ចាប់ផ្តើម​ជួញដូរ​បាន អ្នក​ត្រូវមាន​គណនី​ជួញដូរ​ជាមុនសិន។ ដើម្បី​បើក​គណនី​ជួញដូរ​មូល​ប​ត្រ អ្នក​ត្រូវ​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន មូល​ប​ត្រ​ណាមួយ​ដែលជា​សមាជិក របស់ ផ.ម.ក.៕

LEAVE A REPLY

Please enter your comment!
Please enter your name here