តើអតិថិជនត្រូវចំណាយលើអ្វីខ្លះ មុនទទួលបានឥណទានប្រើប្រាស់?

ដោយ៖ លក្ខណា

ភ្នំពេញ ៖ ការស្នើសុំឥណទានពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនូវចំនួនណាមួយនោះ គឺមិនមែនបានមកទាំងដុលនោះទេ អតិថិជនត្រូវការចំណាយខ្លះៗ ទៅវិញ ដើម្បីឱ្យបុគ្គលិកធនាគារ ឬមីក្រូហិរញ្ញវត្ថុរត់ការក្នុងការដាក់សំណើរទៅកាន់ស្ថាប័ន យកឥណទានមកប្រើប្រាស់។

តើមុននឹងទទួលបានកម្ចីឥណទានទាំងនោះ មកប្រើប្រាស់ អតិថិជនត្រូវការចំណាយលើអ្វីខ្លះ ?

លោកគា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍កាលពីម្សិលម៉ិញថា ជាទូទៅ មុននឹងទទួលបានកម្ចីឥណទាន ដើម្បីយកទៅប្រើប្រាស់ លើអាជីវកម្មណា តាមស្តង់ដារ ដែលអនុវត្តន៍ផ្នែករដ្ឋបាល គេតែងតែយកទៅលើ ការឆែកប្រវត្តិរូបអតិថិជននៅការិយាល័យឥណទានកម្ពុជា ( អាស្រ័យលើធនាគារ ) ចំណាយលើមេធាវី ចំណាយលើការសិក្សាទ្រព្យរបស់គាត់ ហើយការចំណាយមិនមែនដូចគ្នាទាំងអស់នោះទេ គឺអាស្រ័យលើធនាគារ និងឥណទានប្រភេទណាមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការយកកម្រៃជើងសារមួយចំនួន គឺអាស្រ័យលើធនាគារ និងមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះ។ គោលនយោបាយ របស់ធនាគារឬមីក្រូហិរញ្ញវត្ថុខ្លះ យកកម្រៃជើងសារពីអតិថិជនខុសៗគ្នា ហើយស្ថាប័នខ្លះគេយក១ភាគរយខ្លះ យកត្រឹម០,៥ភាគរយ តែការប្រាក់នៃកម្ចីក៏មានភាពខុសៗគ្នាដែរ ដូចជាខ្លះយកត្រឹម៤ភាគរយ ខ្លះ៧ភាគរយក្នុងមួយឆ្នាំ និងខ្លះទៀតយកខ្ពស់ជាងនេះ។

លោកបន្ថែមថា “ឥណទាននៅក្នុងប្រទេសកម្ពុជាយើងមានផ្ដល់លក្ខខណ្ឌជាច្រើនដល់អតិថិជនដូចជា ការបង់ដើមខ្ពស់មុនដំបូង និងថយចុះនៅខែបន្តបន្ទាប់ តែការបង់ប្រភេទនេះ អតិថិនត្រូវបង់ប្រាក់ច្រើននៅខែដំបូង និងថយចុះបន្តបន្ទាប់នៅខែក្រោយៗ។

លោកបានបន្តទៀតថា ដោយឡែកសម្រាប់ឥណទាន ដែលអតិថិជនជ្រើសយកការបង់ប្រាក់ដើមតិចនៅច្រើននៅចុងក្រោយនោះ គឺអតិថិជនបង់តិចៗនៅខែដំបូងៗ តែនឹងបង់ច្រើននៅខែបន្តបន្ទាប់។ មួយប្រភេទទៀត អតិថិជនអាចជ្រើសរើសយកការបង់ថេរ តាំងពីខែទី១ ដល់ខែចុងក្រោយនេះការបង់សង។ ជម្រើសចុងក្រោយនេះ កំពុងមានការពេញនិយមនិងជ្រើសរើសច្រើនពីអតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here