ដោយៈ ម៉ាណា
ប្រទេសចិនៈ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពស្ដីពី ការសាងសង់ច្រករបៀងសេដ្ឋកិច្ចផ្លូវដែកនៅក្នុងអនុតំបន់មេគង្គ ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅសាកលវិទ្យាល័យ Beijing Jiaotong University ទីក្រុងប៉េកាំង។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (The Construction of Railway Economic Corridor in the Great Mekong Subregion under the Global Development Initiative) ដោយមានការចូលរួមពីសិក្ខាកាមមកពីប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាមានិតឡាវ សាធារណៈរដ្ឋនៃសហភាពមីយ៉ាន់ម៉ា សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងប្រទេសថៃ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានជួបប្រទះនាពេលកន្លងមក របស់សាស្ត្រាចារ្យជាច្រើនរូប ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែក៕









