ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ខណៈលោកអនុប្រធានាធិបតីអាមេរិក JD Vance បានការពារកិច្ចព្រមព្រៀងបឋមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយអ៊ីរ៉ង់ ដោយអះអាងថា ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចណាមួយសម្រាប់ទីក្រុងតេហេរ៉ង់ នឹងអាស្រ័យលើប្រទេសនេះ ក្នុងការអនុវត្តតាមលក្ខខណ្ឌកិច្ចព្រមព្រៀង។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១ភាគរយ គិតត្រឹមម៉ោង១២:២២នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei បាន
ធ្លាក់ថ្លៃចុះ០,៥ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,០៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានផ្អាកការជួញដូរ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានផ្អាកការជួញដូរ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,១២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,២៧ភាគរយ៕







