ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីស្តាប់មតិយោបល់ក្រុមហ៊ុនពីការលើកឡើង របស់បងប្អូនប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធ កង្វល់ពីការធ្លាក់ចុះចំណូលនិងការប្រកួតប្រជែង ជាមួយយានយន្តអគ្គិសនី ដែលមានតម្លៃថោក និងពេញនិយមពីអ្នកប្រើប្រាស់ ក្នុងការផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដូចគ្នា។
ឯកឧត្តមក៏បានធ្វើការណែនាំក្រុមហ៊ុនទាំងអស់ ឱ្យគោរពគោលការណ៍ណែនាំ និងព័ត៌មានផ្សេងៗ ដែលបានចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក្រុមហ៊ុនត្រូវផ្ញើនូវទិន្នន័យ និងរបាយការណ៍ជូនមកក្រសួង ដើម្បីធ្វើការវាយតម្លៃ និងតាមដានចំពោះសកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ ផ្តាំផ្ញើសូមឱ្យក្រុមហ៊ុនទាំងអស់ចូលរួមគោរពនូវវិធានការណែនាំរបស់ក្រសួង ដែលបានដាក់ចេញ ពិសេសលើការបើកបរចរាចរណ៍លើដងផ្លូវ និងសូមជួយស្រាយបំភ្លឺ ការបច្ចេញមតិយោបល់ របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសេវាកម្ម និងបញ្ហាផ្សេងៗរបស់អ្នកបើកបរនៅលើបណ្តាញសង្គម៕









