ក្រ​សួង​ទេសចរណ៍​ពង្រឹង​ធន​ធាន​មនុស្ស​ផ្នែក​បដិសណ្ឋារកិច្ច​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងទេសចរណ៍ បានបើកពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលកម្មវិធីបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញការិយាល័យជួរ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ”។

ព័ត៌មាននេះត្រូវបានលើកឡើងដោយលោកប៉ាក់ សុខុម រដ្ឋលេ​ខា​ធិការក្រសួងទេសចរណ៍ រួមជាមួយលោកហាន កុសល អភិបាលរងខេត្តកំពង់កំពង់ធំ និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលកម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញការិយាល័យជួរ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ” និងអមដោយកម្មវិធី “ប្រគ​ល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបដិណ្ឋារកិច្ចកម្ពុជាហូកា លើជំនាញជំនាញការិយាល័យជួរ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញចុងភៅ” សម្រាប់ខេត្តកំពង់ធំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួម លោក ឡាយ ច័ន្ទធារ៉ា ប្រធានក្រុមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោហូកា ព្រមទាំងមានការចូលរួមពីសំណាក់តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត គ្រូបង្គោល សិក្ខាកាមហូកា និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពង់ចាម សរុបប្រមាណ២២០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here