ទស្សន​វិស័យ​វិនិយោគ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​ និង​ភាព​ធន់​របស់​អាស៊ាន​ ឆ្នាំ​២០៣០

ដោយៈ ចំណាន

    ភ្នំពេញៈ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” “ផ្នែកទេសចរណ៍” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលកម្ពុជា ស្តីពី ទស្សនវិស័យវិនិយោគទេសចរណ៍ ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ឆ្នាំ២០៣០។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពដោយលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Yasmin Siddiqi ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងទេសចរណ៍ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា និងតំណាងគ្រឹះស្ថាន សមាគមឯកជនពាក់ព័ន្ធ ក្នុងវិស័យទេស​ចរណ៍មួយចំនួនទៀតផងដែរ។

កិច្ចប្រជុំតុមូលនេះមានគោលបំណង ក្នុងការគាំទ្រការពិភាក្សាលើអាទិភាព វិនិយោគទេសចរណ៍ជាយុទ្ធសាស្ត្រ ក្រោមក្របខ័ណ្ឌ READS និងដើម្បីកំណត់វិស័យជាក់ស្តែងនៃឱកាស និងការរឹតបន្តឹងការវិនិយោគទេសចរណ៍ និងប្រមូលធាតុចូល លើលក្ខខណ្ឌអំណោយផល ដែលត្រូវការដើម្បីកៀរគរការវិនិយោគទេសចរណ៍ ប្រកបដោយចីរភាព ភាពធន់ និងរួមបញ្ចូលនៅទូទាំងតំបន់អាស៊ាន។

កិច្ចពិភាក្សានេះគឺជាផ្នែកមួយ នៃការពិគ្រោះយោបល់ថ្នាក់តំបន់ ក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦-២០៣០​ ដើម្បីពិភាក្សាអំពីអាទិភាពវិនិយោគទេសចរណ៍ ឱកាសហិរញ្ញប្បទាន និងគោលនយោបាយគាំទ្រ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព និងភាពធន់ក្នុងតំបន់អាស៊ាន។

ទស្សនវិស័យវិនិយោគទេសចរណ៍ ប្រកបដោយចីរភាព និងភាពធន់របស់អាស៊ាន ត្រូវបានតម្រឹមជាមួយផែនការវិស័យទេសចរណ៍ អាស៊ាន (ATSP) ឆ្នាំ២០២៦-២០៣០ ដែលគូសបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ និងយន្តការអនុវត្តដ៏រឹងមាំ ដើម្បីជំរុញការវិនិយោគទេសចរណ៍ ប្រកបដោយចីរភាពនៅទូទាំងតំបន់។

គំនិតផ្តួចផ្តើមនេះ បានចូលរួមជំរុញយ៉ាងខ្លាំងនូវភាពស៊ី សង្វាក់គ្នាក្នុងតំបន់ ដោយតម្រឹមជាមួយស្តង់ដារនិរន្តរភាព និងវិនិយោគសក​ល ខណៈពេលដែលដោះស្រាយដោយផ្ទាល់នូវតម្រូវ ការជាក់លាក់របស់AMS៕

LEAVE A REPLY

Please enter your comment!
Please enter your name here