ដោយៈ ចំណាន
ព្រះវិហារៈ ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ តាមរយៈអាជ្ញាធរអប្សរា បានវគ្គបណ្តុះបណ្តាលស្តង់ដាផ្ទះស្នាក់ និងការផ្តល់សេវាកម្មផ្ទះស្នាក់ពីមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។
ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួល ពីអាជ្ញាធរជាតិព្រះវិហារ នាថ្ងៃទី១៣- ១៤ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាលអំពី ស្តង់ដាផ្ទះស្នាក់ និងការផ្តល់សេវាកម្មផ្ទះស្នាក់ ដល់សមាជិកសហគមន៍ទេសចរណ៍ ធម្មជាតិទំនប់អូរស្វាយ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៣២នាក់(ស្រី១៥នាក់)។
វគ្គបណ្តុះបណ្តាល នេះមានគោលបំណងពង្រឹងសមត្ថភាពយល់ពីស្តង់ដាផ្ទះស្នាក់សហគមន៍ ការកែលម្អផ្ទះស្នាក់ និងការផ្តល់សេវាកម្មផ្ទះស្នាក់សហគមន៍ ឱ្យកាន់តែមានភាពប្រសើរឡើង នូវគុណភាពសេវាកម្មទេសចរណ៍ក្នុងសហគមន៍។
វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ មានរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោមជំនួយថវិការបស់រដ្ឋាភិបាលជប៉ុន និងមើលការគ្រប់គ្រងទូទៅដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕











