ដោយៈ និស្ស័យ
ភ្នំពេញៈ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានជួបពិភាក្សាការងារជាមួយសម្ព័ន្ធធនាគារពិភពលោក (WBG) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ជំនួបពិភាក្សានេះធ្វើឡើង ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការរៀបចំបទប្បញ្ញត្តិ នៃការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ ផែនការសកម្មភាពការកសាងសមត្ថភាព និងជំហានបន្ទាប់។ ព្រមទាំងការបន្តគាំទ្ររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា។
លោក ស៊ូ សុជាតិ មានប្រសាសន៍ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទ ជាមួយសម្ព័ន្ធធនាគារពិភពលោក (WBG)។
គម្រោងនេះ សហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC ) ដែលជាផ្នែកមួយនៃសម្ព័ន្ធធនាគារពិភពលោក (WBG) មានការកែសម្រួលបទបញ្ញត្តិ និងការជំរុញការយល់ដឹងពាក់ព័ន្ធទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានស្នើឱ្យមានពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា៕









