តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃអង្គារនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនផលិតរថយន្ត និងបច្ចេកវិទ្យាបានស្ទុះឡើងថ្លៃ បន្ទាប់ពីក្រុមហ៊ុនយក្ស Nvidia បានប្រកាសការព្យាករណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានលើកឡើងថា លោករំពឹងថា ការបញ្ជាទិញបន្ទះឈីប Blackwell និង Vera Rubin នឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន១ទ្រីលានដុល្លារអាមេរិករហូតដល់ឆ្នាំ២០២៧។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ១,៥៣ភាគរយ គិតត្រឹមម៉ោង១២:១៨នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ០,៣៦ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៥ដភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៩១ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,២១ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានស្ថិតក្នុងសភាពទ្រឹង។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៣៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ២,៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here