តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាន់តែរីករាលដាល និងគំរាមកំហែងដល់ការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz។

សង្គ្រាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានរីករាលដាលកាន់តែធំ ដោយអ៊ីស្រាអែលបានវាយប្រហារលើប្រទេសលីបង់ ហើយអ៊ីរ៉ង់បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងបណ្តាប្រទេសអារ៉ាប់ និងប្រឆាំងនឹងកប៉ាល់ដឹកប្រេងនៅច្រកសមុទ្រហ័រមូស។

តម្លៃប្រេងឆៅ Brent future បានកើនឡើង ៣,១៥ ដុល្លារ ឬ ៤,១% ដល់៨០,៨៩ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0745 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង២,៥៥ដុល្លារ ឬ ៣,៦% ដល់ ៧៣,៧៨ ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here