ចំណេះដឹងផ្សារហ៊ុន ៖ មុខងាររបស់ផ្សារភាគហ៊ុនមានសារៈសំខាន់អ្វីខ្លះ?

ដោយ ៖ គង់ លាងហួរ

ភ្នំពេញៈ ផ្សារហ៊ុនជាផ្នែកមួយនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលបាននិងកំពុងវិវត្តន៍រីកចម្រើន ប៉ុន្តែការចែករំលែកចំណេះដឹង ទាក់ទងនឹងផ្នែកថ្មីនេះហាក់នៅមានកម្រិត ធ្វើឲ្យការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតផងដែរ។

ប៉ុន្តែថ្ងៃនេះគេហទំព័រ CAMBODIA FINANCIAL TIME សូមនាំចំណេះដឹងអំពីផ្សារភាគហ៊ុនមកជូនលោកអ្នក ដើម្បីសិក្សាស្វែងយល់បន្ថែម ក្នុងការពង្រីកចំណេះដឹងរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសៀវភៅ៖អន្តរការីផ្សារភាគហ៊ុនជាអ្វី? ដែលរៀបរៀងដោយលោកហាស់ វាសនាបានបង្ហាញថា ផ្សារភាគហ៊ុនមានមុខងារជាទីកន្លែង ដែលផ្ដល់នូវចំណេះដឹងជាច្រើនដូចជា ៖

ទី១ ការបង្កើនការបង្វិលទុនយ៉ាងឆាប់រហ័ស តាមរយៈមូលបត្រនិងជួយបង្កើតបាននូវថ្លៃសមរម្យ ដែលឆ្លុះបញ្ចាំងអោយឃើញនូវកម្លាំង នៃទំនាក់ទំនងរវាងការផ្គត់ផ្គង់និងតម្រូវការ។

តាមរយៈមុខងារនេះ អ្នកវិនិយោគអាចវិនិយោគលើមូលបត្រ ដោយមិនមានការភ័យខ្លាច និងសហគ្រាសមួយចំនួនអាចធ្វើការបង្កើនទុនរបស់ខ្លួន ដោយស្រួលតាមរយៈការបោះផ្សាយមូលបត្រ។

ទី២ ការបោះផ្សាយនូវការកំណត់ថ្លៃ ដែលជាមូលដ្ឋានបម្រើដល់ការវាយតម្លៃនូវតម្លៃនៃទ្រព្យបញ្ចាំ និងតម្លៃនៃទ្រព្យសកម្ម ដែលមានការជាប់ទាក់ទងនឹងមូលបត្រទាំងនោះ។

គុណសម្បត្តិសម្រាប់អ្នកវិនិយោគចំពោះមូលបត្រដែលបានចុះបញ្ជី មានអ្វីខ្លះដែលអ្នកសិក្សាគួរស្វែងយល់ដូចជា  ឱកាសក្នុងការទិញនិងលក់មូលបត្រតាមតម្លៃសមរម្យ  មានជម្រើសច្រើនក្នុងការធ្វើការវិនិយោគ។

គុណសម្បត្តិសម្រាប់ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុន

  • មានភាពងាយស្រួល និងមធ្យោបាយចម្រុះក្នុងការបង្កើនទុន
  • មានការជឿទុកចិត្តខ្ពស់ និងតម្លៃឈ្មោះកាន់តែខ្ពស់
  • តម្លៃទីផ្សារនៃមូលបត្រ អាចត្រូវបានប្រើប្រាស់ជាសូចនាករនៃតម្លៃសាជីវកម្ម។
  • មូលបត្រនៃក្រុមហ៊ុន ដែលបានចុះបញ្ជីអាចត្រូវបានប្រើប្រាស់ជារូបិយវត្ថុ ក្នុងដំណើរការទិញលក់និងច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុន។
  • លើកកំពស់នូវការគ្រប់គ្រងផ្ទៃក្នុងនិងសីលធម៌របស់បុគ្គលិកសាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here