តើផ្សារមូលបត្រកម្ពុជាមានន័យដូចម្តេចនិងជួញដដូរដូចម្តេច?

ដោយគង់ ម៉ាលីន

        ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (ផមក)ជាប្រធានបទថ្មីសម្រាប់ប្រជាជនកម្ពុជា ដែល ប្រជាជនខ្មែរវ័យក្មេងជាច្រើនចង់ដឹង និងចាប់អារម្មណ៏ក្នុងការវិនិយោគ ប៉ុន្តែមិនដឹងពីរបៀបក្នុងការចាប់ផ្ដើម។

គេហទំព័រCambodiabanknews.com និងfacebook pageឈ្មោះ Cambodia Bank News សូមនាំយកនូវចំណេះចឹងថ្មីមួយទាក់ទងនឹងបញ្ហានេះ ដើម្បីបានសិក្សាស្វែងយល់ទាំងអស់គ្នា ខណៈផ្សារហ៊ុនបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ.ម.ក គឺជាអ្វី?

ផ.ម.ក. ជាសហគ្រាសរួមគ្នាមួយ ដែលធ្វើប្រតិបត្តិការផ្សាហ៊ុនរបស់រដ្ឋាភិបាលប្រទេសកម្ពុជា៥៥ភាគរយ និងភាគហ៊ុន៤៥ភាគរយដែលគ្រប់គ្រងដោយកូរ៉េ។ ផ្សារមូលបត្រកម្ពុជាដែលគ្រប់គ្នាហៅថាផ.ម.ក ជាផ្សារហ៊ុន ដែលបង្កើតឡើងដើម្បីផ្តល់នូវប្រព័ន្ធសម្រាប់ធ្វើការជួញដូរមូលបត្រ។

វាគឺជាឱកាស សម្រាប់អ្នកក្នុងការចូលរួមក្នុងការវិនិយោគ ហើយអ្នកក៏អាចរកប្រាក់ចំណេញបានច្រើនជាងការរសន្សំប្រាក់នៅក្នុងធនាគារផងដែរ។

តើត្រូវធ្វើដូចម្តេចដើម្បីបើកគណនីនេះបាន?

ដើម្បីចុះឈ្មោះប្រើប្រាស់គណនីជួញដូរមូលបត្រ លោក អ្នកចាំបាច់ត្រូវមានអត្តសញ្ញាណបណ្ណនាំទៅជាមួយ។ អតិថិជនត្រូវមានលេខអត្តសញ្ញាណវិនិយោគិន ដែលមានតម្លៃ៥ដុល្លារ។ ជាមួយនឹងគណនីជួញដូរមូលបត្រ អតិថិជនអាចទិញនិងលក់ភាគហ៊ុនបានហើយ។ បន្ទាប់ពីពេលដែលទិញឬវិនិយោគលក់ភាគហ៊ុនអតិថិជន ត្រូវបង់កម្រៃជើងសារមូលបត្រអោយទៅក្រុមហ៊ុនមូលបត្រ ដែលកម្រៃជើងសារនោះ អាស្រ័យតាមក្រុមហ៊ុនbroker ដែលយើងបើកគណនីជួញដូរជាមួយ។

តើអ្នកណាខ្លះអាចទិញភាគហ៊ុនបាន?

មនុស្សគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំទៅ អាចវិនិយោគប្រាក់របស់ពួកគេនៅក្នុងផ្សារហ៊ុនបាន។ ដំបូងពួកគេត្រូវចុះឈ្មោះ ដើម្បីបើកគណនីជួញដូរមូលបត្រ មួយជាមួយbroker ដែលមិនតម្រូវ ត្រូវតែមានគណនីធនាគារនោះទេ។

លោក អ្នកអាចចុះឈ្មោះប្រើប្រាស់គណនី ជាមួយឈ្មួញកណ្ដាលដោយឥតគិតថ្លៃ​៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here