តើការទិញហ៊ុននៅផ្សារហ៊ុនកម្ពុជាដូចជាការវិនិយោគដីធ្លីឬយ៉ាងណា?

ដោយគង់ ម៉ាលីនៈ ការទិញភាគហ៊ុននៅផ្សារហ៊ុនកម្ពុជា ជាការវិនិយោគបែបណា ខណៈវិស័យនេះចាប់ផ្តើមរីកចម្រើន និងកំពុងទាក់ទាញក្រុមហ៊ុនកាន់តែច្រើនចូលរួមបោះផ្សារលក់មូលបត្រ ឬភាគហ៊ុនរបស់ខ្លួន។

លោកហុង សុហួរ អគ្គនាយកផ្សារភាគហ៊ុនកម្ពុជា (CSX) មានប្រសាសន៍ឲ្យដឹងកា​លពីពេលថ្មីៗនេះថា ការទិញភាគហ៊ុនប្រៀបដូចជាការទិញដីទុក លក់រកប្រាក់ចំណេ​ញទៅថ្ងៃអនាគត ព្រោះថាបច្ចុប្បន្នតម្លៃភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជានៅមានតម្លៃទាប ជាងតម្លៃភាគ​ហ៊ុននៅក្រៅប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ជាធម្មតាអ្នកវិនិយោគអលចនទ្រព្យចង់បានប្រាក់ចំណេញ គឺត្រូវរកដីណាដែលមានតម្លៃទាប ពិសេសដីនៅតំបន់ជាយក្រុង នៅពេលមានគម្រោងអភិវឌ្ឍន៍ទៅដល់ ដីនោះវានឹងថ្លៃមិនខាន”។លោកបន្ថែមថា “មិនថាគម្រោងសំណង់លំនៅឋាន ឬគម្រោងរោងចក្រឧស្សាហកម្មនោះឡើយ ហើយការលេងភាគហ៊ុនក៍ដូចគ្នាដែរ បច្ចុប្បន្នបើយើងបើកគណនីទិញភាគហ៊ុនទុក ភាគហ៊ុននៅមានតម្លៃទាបនៅឡើយ ហើយទៅថ្ងៃអនាគតវាប្រាកដជាឡើងថ្លៃដែរពេលនោះ យើងនឹងទទួលបានប្រាក់ចំណេញមិនខាន”។

លោកហុង សុហួរបានបន្តថា ដោយមើលឃើញឱកាស អាចរកប្រាក់ចំណេញបានទៅថ្ងៃអនាគត អ្នកវិនិយោគបរទេស បានចូលមកទិញភាគហ៊ុននៅកម្ពុជា កើនឡើងគួរកត់សម្គាល់ ក្នុងនោះជនជាតិជប៉ុនឈរលំដាប់លេខ1 ក្នុងចំណោមវិនិយោគិនបរទេសដែលទិញភាគហ៊ុននៅCSX៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here