ហាងឆេង​មាស​លើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើងថ្លៃ​ខ្ពស់ជាង ២០% មិន​ធ្លាប់មានក្នុង​រយៈពេល​មួយ​ទសវត្សរ៍

ដោយៈ​សុខុម

អន្តរជាតិៈ ទិន្នន័យ​នៃ​ការជួញដូរ​បង្ហាញថា មាស​ដែលជា​ការវិនិយោគ​ដ៏​មាន​សុវត្ថិភាព​បំផុត បាន​ឡើងថ្លៃ​ខ្ពស់​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣១ ធ្នូ ដែលជា​ចុងក្រោយ​នៃ​ឆ្នាំ២០២០ ពោលគឺ​ឡើង​រហូតដល់​ជាង២០% មិន​ធ្លាប់មាន​នៅលើ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន Sputnik News ចុះផ្សាយ​កាលពីពេលថ្មី។

ហាងឆេង​មាស​បាន​ធ្លាក់​ថ្លៃ​បន្តិច មក​នៅត្រឹម១.៨៩០,២៥ដុល្លារ ក្នុង​មួយ​អោន (ounce) ក្នុង​ថ្ងៃនោះ ប៉ុន្តែ​បាន​ឡើងថ្លៃ​រហូតដល់​ទៅជា​ង២៤% សម្រាប់​ឆ្នាំ២០២០ ទាំងមូល។ ហាងឆេង​មាស​នៅ​សហរដ្ឋអាមេរិក​បាន​ឡើងថ្លៃ ០,២% ដល់១.៨៩៧,៦០ ដុល្លារ​ក្នុង​មួយ​អោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហាងឆេង​មាស​សម្រាប់​ការជួញដូរ​កាលពី​ខែកុម្ភៈ នៅលើ​ផ្សារភាគហ៊ុន​អាមេរិក New York Mercantile Exchange (NYMEX) បាន​ឡើងថ្លៃ ០,០២% ឬ ០,៤៥ ដុល្លារ​ដល់ ១.៨៩៣,៧៥ ដុល្លារ​ក្នុង​មួយ​អោន។ ចំណែក​ហាងឆេង​ប្រាក់ សម្រាប់​ការជួញដូរ​កាលពី​ខែមីនា បាន​ឡើងថ្លៃ០,១៤% ដល់ ២៦,៦០៥ដុល្លារ​ក្នុង​មួយ​អោន។ រីឯ​ហាងឆេង​ផ្លាក​ទីន​បាន​ធ្លាក់​ថ្លៃ ០,២% មក​នៅត្រឹម១.០៦៣,៣៩ដុល្លារ​ក្នុង​មួយ​អោន ប៉ុន្តែ​ជារួម​បាន​ឡើងថ្លៃ១០% ក្នុង​ឆ្នាំ២០២០ ។

យោងតាម​ទិន្នន័យ​សម្រាប់​ឆ្នាំ២០២០បាន​បង្ហាញថា ហាងឆេង​មាស លើ​ទីផ្សារ​អន្តរជាតិ​បាន​ឡើងថ្លៃ២១,៧% ដែល​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ២០១១មក។

កាលពី​ខែមករា ហាងឆេង​មាស​នៅត្រឹមតែ​ប្រមាណ១.៦០០ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​អោន ប៉ុន្តែ​ចាប់ពី​ខែមីនា ដល់​ខែកក្កដា និង​នៅ​ដើមខែ​សីហា ហាងឆេង​មាស​បាន​ឡើងថ្លៃ​ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ ដែលមាន​តម្លៃ​រហូតដល់ ២.០៦៩,៤ ដុល្លារ​ក្នុង​មួយ​អោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here