ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការរំពឹងទុកចំពោះបទឈប់បាញ់រវាងអ៊ុយក្រែន-រុស្ស៊ី អាចត្រួយត្រាយផ្លូវសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចលើការផ្គត់ផ្គង់ប្រេងឆៅរបស់រុស្ស៊ី។
លោក Steve Witkoff ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក គ្រោងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយ ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត ដើម្បីពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំរុស្ស៊ី លើផែនការដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្គ្រាមជិត៤ឆ្នាំនៅអ៊ុយក្រែន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៣សេនមកនៅត្រឹម៦២,៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0445 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣២សេនមកនៅត្រឹម៥៨,៣៣ដុល្លារក្នុងមួយបារ៉ែល៕







