ដោយៈ ចំណាន
ភ្នំពេញៈ ការវិនិយោគនៅលើទីផ្សារដំបូង នាំមកនូវឱកាសផលចំណេញ និងហានិភ័យ ដែលវិនិយោគិនគួរពិចារណា ដោយប្រុងប្រយ័ត្ន។
យោងតាមឯកសារបានឲ្យដឹងថា ការត្រៀមខ្លួនឱ្យបានរួចរាល់ ការសម្រេចចិត្ត ដែលផ្អែកលើមូលដ្ឋានជាក់លាក់ ការរៀបចំយុទ្ធសាស្ត្រសម្រាប់ចូលទីផ្សារដំបូង និងចាកចេញនៅទីផ្សារបន្ទាប់ និងការធ្វើពិពិធកម្មផលប័ត្រ គឺជាគន្លឹះសំខាន់ក្នុងការវិនិយោគ។
បន្ថែមពីនេះ ប្រសិនបើការកំណត់ថ្លៃភាគហ៊ុន របស់ក្រុមហ៊ុនបោះផ្សាយអនុវត្តន៍ តាមវិធីសាស្រ្តប៊ុកបៀលឌីង វិនិយោគិនអាចសង្កេតពីតម្រូវការជាក់ស្ដែងរបស់វិនិយោគិន ក្នុងដំណាក់កាលដេញថ្លៃ ដែលវាអាចជាសញ្ញា ដែលបង្ហាញថាភាគហ៊ុន អាចឡើងថ្លៃ បន្ទាប់ពីការចុះបញ្ជីនៅទីផ្សារបន្ទាប់ ប្រសិនបើវិនិយោគិនបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់។
ទោះជាយ៉ាងនេះក្ដី តម្លៃភាគហ៊ុនក៏អាចចុះជាបណ្ដោះអាសន្ន មុនពេលមានស្ថិរភាព ហើយអាចនឹងឡើងវិញនាពេលអនាគត ដូចនេះវិនិយោគិន គួរចៀសវាងការលក់ភាគហ៊ុន ដោយសម្រេចចិត្តចេញពីភាពភ័យខ្លាច ក្នុងអំឡុងពេលនៃការប្រែប្រួល ថ្លៃរយៈពេលខ្លី៕









