ដោយៈ ម៉ាណា
ភ្នំពេញៈ ការធ្វើបរិវិសកម្ម វិនិយោគិនអាចដាក់ពាក្យស្នើសុំទិញ ភាគហ៊ុនពីក្រុមហ៊ុន តាមរយៈការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិជាសាធារណៈលើកដំបូង ដែលជាទូទៅត្រូវធ្វើឡើង បន្ទាប់ពីតម្លៃភាគហ៊ុនត្រូវបានកំណត់។
ការបំពេញពាក្យស្នើសុំធ្វើបរិវិសកម្ម តម្រូវឱ្យវិនិយោគិនត្រៀមនូវឯកសារមួយចំនួន ដែលរួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិត ឆ្លងដែន (សម្រាប់ជនបរទេស) លេខអត្តសញ្ញាណវិនិយោគិនលេខគណនីជួញដូរ និង/ឬវិក្កយបត្រប៊ុកបៀលឌីង។
បន្ទាប់ពីបានបំពេញពាក្យស្នើសុំធ្វើបរិវិសកម្មរួច វិនិយោគិននឹងទទួលបានវិក្កយបត្រមួយ សម្រាប់ផ្ទៀងផ្ទាត់លទ្ធផលស្តីពី ការចូលរួមធ្វើបរិវិសកម្ម។ ជាមួយគ្នានេះ វិនិយោគិនដែលទទួលបានជោគជ័យ ក្នុងដំណាក់កាលប៊ុកបៀលឌីងអាចដាក់ ពាក្យស្នើសុំធ្វើបរិវិសកម្មភាគហ៊ុនលើសពីចំនួន ដែលបានស្នើសុំក្នុងប៊ុកបៀលឌីង ហើយត្រូវដាក់តម្កល់សាច់ប្រាក់បង្គ្រប់ចំនួន១០០%។
ដោយឡែក វិនិយោគិនដែលមិនបានទទួលជោគជ័យ ឬមិនបានចូលរួមក្នុងដំណើរការប៊ុកបៀលឌីង ក៏អាចចូលរួមធ្វើបរិវិសកម្មភាគហ៊ុន ដោយត្រូវតម្កល់ប្រាក់១០០% នៃទំហំភាគហ៊ុនដែលត្រូវធ្វើបរិវិសកម្ម។ លទ្ធផលនៃការធ្វើបរិវិសកម្ម នឹងផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនមូលបត្រ ចំណែកឯចំនួនភាគហ៊ុនដែលទទួលបានជោគ- ជ័យនៅក្នុងការធ្វើបរិវិសកម្ម នឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីជួញដូររបស់វិនិយោគិន៕








