កម្ពុជា​សម្រេច​អនុវត្តន៍​ការតភ្ជាប់​ពន្ធគយ​ក្នុង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន

ដោយៈ សាវុធ

ភ្នំពេញៈ តាមរយៈ​ប្រព័ន្ធ​បញ្ជរ​តែមួយ​របស់​អាស៊ាន (ASW)  ក្រុមហ៊ុននាំចេញ និង​នាំចូល​ទាំងអស់​នៅ​កម្ពុជា អាចដាក់​ពាក្យសុំ​ផ្លាស់ប្តូរ​ទិន្នន័យ ប្រតិវេទន៍​គយ​អាស៊ាន (ACDD) តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាមួយ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) កាលពីថ្មីៗនេះ។

GDCE បានឱ្យដឹងថា ដើម្បី​ចូលរួម​លើកកម្ពស់​បន្ថែមទៀត​នូវ​ប្រសិទ្ធភាព នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អភិវឌ្ឍ​រួចរាល់​នូវ​មុខងារ សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​ប្រតិវេទន៍​គយ​អាស៊ាន (ACDD) ក្នុង​ទម្រង់​អេឡិចត្រូនិក ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន តាមរយៈ​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

GDCE បានឱ្យដឹង​ទៀតថា “ក្នុងន័យ​ដូច​បាន​ជម្រាបជូន​ខាងលើ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្រេច​ដាក់ឱ្យអនុវត្ត​ការផ្លាស់ប្តូរ​ទិន្នន័យ ប្រតិវេទន៍​គយ​អាស៊ាន (ACDD)បន្ថែម​លើ​ការផ្លាស់ប្តូ​រវិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់ D (ATIGA e-Form D) ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​ប្រទេស​សមាជិក​អាស៊ាន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ” ។

ប្រព័ន្ធ​ឆ្លងកាត់​គយ​អាស៊ាន (ACTS) តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវ​បានដាក់​ដំណើរការ ដើម្បី​ព​ន្លឿ​ន​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ តាម​ដងផ្លូវ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ការសាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម ប្រព័ន្ធ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ។

ដោយមាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប ប្រព័ន្ធ ACTS កំពុង​ធ្វើឱ្យ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​តំបន់ ដែល​កាន់​តែមាន​ប្រសិទ្ធភាព និង​ចំណាយ​តិច។

ការដឹក​ជ​ញ្ជួ​ន​ដោយ​ប្រើប្រាស់​ប្រព័ន្ធ ACTS ដំបូងបង្អស់​ដោយ​ជោគជ័យ បានធ្វើ​ឡើង​កាល​ចន្លោះ​ថ្ងៃទី២៣ និង២៤ ខែតុលា នៅពេលដែល​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ធ្វើដំណើរ​ពី​ប្រទេស​សិង្ហ​បុរី ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​ប្រទេស​ថៃ។

ប្រព័ន្ធ​នេះ នឹងមាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ​អាស្រ័យ​លើ​តំរូវការ​អាជីវកម្ម ក្រោយមកទៀត​អាច​ត្រូវបាន​ពង្រីក ទៅដល់​ប្រទេស​ប្រ៊ុយណេ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន។

ឥឡូវនេះ អ្នក​ដឹកជញ្ជូន​អាចធ្វើ​សេចក្តីប្រកាស​ស្តីពី ការឆ្លងកាត់​ទំនិញ​គយ​តែមួយ ដែល​គ្របដណ្តប់ លើ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ជាច្រើន ដោយ​មិនចាំបាច់​ធ្វើការ​ប្រកាស​ពន្ធគយ​ម្តង​ហើយ​ម្តងទៀត ឬ​ផ្លាស់ប្តូរ​យានយន្ត​នៅតាម​ព្រំដែននីមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here