ការនាំចេញ​នៃ​ឧស្សាហកម្ម​ពាក់កណ្តាល​ធុន​ធ្ងន់​របស់​កម្ពុជា​សម្រេចបាន ២៦៦លាន​ដុល្លារ

ភ្នំពេញៈ ការនាំចេញ​នៃ​ឧស្សាហកម្ម ពាក់កណ្តាល​ធុន​ធ្ងន់​របស់​កម្ពុជា​មានតម្លៃ  ២៦៦លាន​ដុល្លារ​ក្នុង​ទី​ត្រីមាស​ទី១ ឆ្នាំ២០២០ បន្ទាប់ពី​កម្ពុជា​ទទួលបាន​ការវិនិយោគ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ នេះ​បើតាម​ទូរលេខ​បង្ហាញ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ឧស្សាហកម្ម​ពាក់កណ្តាល​ធុន​ធ្ងន់ រួមមាន ឧស្សាហកម្ម​ផលិត​គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​កង់​ជាដើម ដែល​កំពុង​នាំមុខ និង​កំពុងមាន​កំណើន​នៃ​ការនាំចេញ​ខ្ពស់។

តួលេខ​បង្ហាញ​ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានឱ្យដឹង​ថា នៅក្នុង​រយៈពេល៣ខែ ដើមឆ្នាំ២០២០នេះ ការនាំចេញ​គ្រឿង​បង្គុំ​អេឡិចត្រូនិក មាន​ចំនួន​ប្រមាណ​ជាង៦ពាន់​តោន មាន​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​ជាង២៦៣ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ ៦៥លាន​ដុល្លារ បាន​កើនឡើង​ជាង៣០លាន​ដុល្លារ បើ​ធៀប​និង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ២០១៩ ។

ចំណែក​ការនាំចេញ​គ្រឿង​បង្គុំ​រថយន្ត​វិញ នៅក្នុង​រយៈពេល​នេះដែរ កម្ពុជា​បាន​នាំចេញ​ផលិតផល​ប្រភេទ​នេះ​សរុប​មាន​ជាង២ពាន់​តោន មាន​ទំហំ​ទឹកប្រាក់​នៃ​នាំចេញ ១០៦ប៊ី​លាន​រៀល ស្មើ​ជាង៨២លាន​ដុល្លារ​អាមេរិក បាន​កើនឡើង​ជាង២៤ លាន​ដុល្លារ​អាមេរិក បើ​ធៀប​និង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ២០១៩ ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះ​ឧស្សាហកម្ម​ផលិតកម្ម​កង់​វិញ សម្រាប់​បម្រើ​ទីផ្សារ​នាំចេញ​នេះដែរ ចំនួន​នៃ​ការនាំចេញ​នៅក្នុង​រយៈពេល៣ខែ ឆ្នាំ២០២០នេះ សរុប​មាន៤៩៨ពាន់​គ្រឿង សរុប​ជា​ទឹកប្រាក់​មាន​ជាង៤៨៣ប៊ី​លាន​រៀល ត្រូវ​ប្រមាណ១១៩លាន​ដុល្លារ បាន​កើនឡើង​ជាង ១០លាន​ដុល្លារ​អាមេរិក ។

ឧស្សាហកម្ម​ពាក់កណ្តាល​ធុន​ធ្ងន់​របស់​កម្ពុជា ក្នុង​រយៈពេល​ជាង២ឆ្នាំកន្លងមក ឧស្សាហកម្ម​ប្រភេទ​នេះ បាន​កំពុង​បម្រើ​ដល់ទី​ផ្សារ​នាំចេញ​យ៉ាង​ល្អប្រសើរ និង​កំពុងមាន​កំណើន​នៃ​ការនាំចេញ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បន្ទាប់ពី​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​វាយ​ន​ភណ្ឌផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here