ដោយៈ គង់ សិរីម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត និងលោកថោ ជេដ្ឋារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយមបានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។
លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងលោកថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម (ធ.ទ.ឧ.) បានអញ្ជើញចុះហត្ថលេខារួមគ្នា លើអនុស្សរណៈនៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និង ធ.ទ.ឧ. នៅទីស្តីការ ក.ប.ទ.។
តាមរយៈអនុស្សរណៈ នៃការយោគយល់នេះក.ប.ទ. នឹងជួយ ធ.ទ.ឧ. ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារverify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ។
ថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ជាមួយគ្នានេះដែរ ថ្នាលverify របស់រាជរដ្ឋាភិបាល ក៏ត្រូវបានប្រើប្រាស់ក្នុងប្រទេសមួយចំនួនក្នុងតំបន់ផងដែ៕









