តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងតាមដានអំពីផែនការរៀបចំកិច្ចពិភាក្សាត្រីភាគីក្នុងចំណោមរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលអាចនាំទៅដល់ការបញ្ចប់ការដាក់ទណ្ឌកម្មលើការនាំចេញប្រេងឆៅរបស់រុស្ស៊ី។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និងក្រុមសម្ព័ន្ធមិត្តអឺរ៉ុបនៅសេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកបានហៅទូរសព្ទទៅកាន់សមភាគីរុស្ស៊ីលោក Vladimir Putin ហើយលោកបានចាប់ផ្តើមត្រៀមរៀបចំកិច្ចប្រជុំរវាងលោក Putin និងលោក Zelenskiy ដើម្បីបង្កើតកិច្ចប្រជុំកំពូលត្រីភាគីរវាងប្រធានាធិបតីទាំង៣រូប។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៧សេនមកនៅត្រឹមដល់៦៦,៥៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៦សេនដល់៦៣,៣៦ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here