ក្រុមការងារផ្នែកឯកជនបើកកិច្ចប្រជុំទាក់ទងបញ្ហាបារីនិងគ្រឿងស្រវឹង

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបា​លកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន  ដែលដឹកនាំដោយ លោ​ក អានូដ ដាកសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន​ តំណាងក្រុមការងារបច្ចេក​ទេសពន្ធដារផ្នែកឯកជន តំណាងសមាគមថ្នាំជក់នៅកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគម​ឧស្សាហកម្មយាន្តយន្តនៅកម្ពុជា  និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ បិទបញ្ចប់បញ្ហាប្រឈម ដែលបានដោះស្រាយរួចក្នុងកម្រិតបច្ចេកទេស  ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។

ជាក់ស្តែងកិច្ចប្រជុំបានដំណើរការ ដោយពិគ្រោះ និងពិភាក្សាលើបញ្ហានៃការធ្វើពាណិជ្ជកម្ម មិនស្របច្បាប់ចំពោះទំនិញបារី និងគ្រឿងស្រវឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here