តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលក្រុមអ្នកវិនិយោគរំពឹងថា សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីកំពុងឈានខិតទៅសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃទី១៥ ខែសីហា នៅរដ្ឋ Alaska ដើម្បីចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥២សេនដល់៦៦,០៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0041 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៥៨សេនដល់៦៣,៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here