រដ្ឋបាលខេត្តសម្របសម្រួលលើគោលការណ៍ថ្មីនៃថ្លៃឈ្នូលស្តុកកុង ទីន័រ ស្របពេលចំនួនទំនិញកើនឡើង

ដោយៈ ចំណាន

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសំណើសុំសម្របសម្រួលលើគោលការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័រ បស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងកំពង់សោម មន្ទីរអង្គភាពពាក់ព័ន្ធ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងសំណើជួយសម្រួល តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅលើការអនុវត្តគោ​លការណ៍ថ្មីនៃថ្លៃឈ្នួលស្តុកកុងតឺន័រ នៅលើទីលានស្តុកកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកំពុងមានភាពមមាញឹកខ្លាំង។

ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស នឹងធ្វើការពិភាក្សាបន្ថែមដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្ត្រក្នុងការសម្របសម្រួលនីតិវិធី ដល់វិស័យឯកជន និងក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា​ និងឈានទៅសម្រេចបានសុភបរិមានៅគ្រប់ភាគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here