តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកពីការដំឡើងពន្ធគយបដិការរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។

ក្រុមអ្នកវិភាគនៅធនាគារ ANZ បានលើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើបណ្តាប្រទេសដៃគូពាណិជ្ជកម្មជាច្រើនបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីការថយចុះនៃសកម្មភាពសេដ្ឋកិច្ច និងផលប៉ះពាល់ចំពោះតម្រូវការប្រេងឆៅសកល។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣សេនដល់៦៦,៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0050 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៦សេនដល់៦៣,៨២ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here