កម្ពុជាបើកមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃម្ហូបអាហារកម្ពុជា-កូរ៉េ ជាលើកដំបូង

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធមជ្ឈមណ្ឌលកែច្នៃម្ហូបអាហារកម្ពុជា កូរ៉េនៅកម្ពុជា។

មជ្ឈមណ្ឌលនេះបង្កើតឡើង ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងជាសកល នៃឧស្សាហកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា តាមរយៈការស្រាវជ្រាវ អភិវឌ្ឍន៍ និងការធ្វើពិពិធកម្មផលិតផល ដោយ​មានការគាំទ្រពីមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីសម្ភោធកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានការចូលរួមពីអនុប្រធាន និងសមាជិក សមាជិកាមកពីសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សភាពាណិជ្ជកម្មខេត្តកំពង់ចាម សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សភាពាណិជ្ជកម្មខេត្តរតនគិរី សភាពាណិជ្ជកម្មខេត្តព្រៃវែង សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានចូលរួម “ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យា កែច្នៃម្ហូបអាហារកម្ពុជា-កូរ៉េ FTC” ដែលរៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កម្មវិធីខាងលើនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាង វិទ្យាស្ថានកូរ៉េសម្រាប់បច្ចេកវិទ្យាជឿនលឿន  និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ជាមួយនឹងគោលបំណងចម្បងគឺ៖

– ជួយ SMEs បង្កើនគុណភាពផលិតផល

– ផ្ដល់ឧបករណ៍សាកល្បង និងវិភាគគុណភាព

– បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាថ្មីៗផ្នែកកែច្នៃអាហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here