ក្រុមហ៊ុន​អន្តរជាតិ​ចំនួន២ចាប់ដៃគ្នា​ដើម្បី​ជំរុញ​ការទូទាត់​ឌីជីថល​នៅ​កម្ពុជា

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន UnionPay បាន​សហការ​ជាមួយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ Mpay ដើម្បី​ដាក់ចេញ​កាត​ទូទាត់ ដោយ​មិនចាំបាច់​មាន​គណនី​ធនាគារ និង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់ ដោយ​មិនចាំបាច់​មាន​សាច់ប្រាក់​ក្នុង​ដៃ (QR Code) នៅ​ទីផ្សារ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ UnionPay នៅ​ថ្នៃ​ទី២៤ ខែធ្នូ ឆ្នាំ២២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសហការ​នេះ​ត្រូវបាន​ធ្វើឡើង ស្របពេល​សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា (CAFT) បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ក្នុង​ខែ​នេះ ដោយ​លើកទឹកចិត្ត​ឱ្យមាន​ការទូទាត់​ប្រព័ន្ធ​ឌីជីថល ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នៅ​កម្ពុជា។

លោកស្រី​លាង ចិន្តា​ប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន UnionPay មានប្រសាសន៍ថា “យើង​មាន​សេចក្តី​រីករាយ ក្នុងការ​សហការ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ​និង​គំនិត​ដូចជា Mpay ដើម្បី​ពង្រីក​ផលិតផល​កាត និង​សេវាកម្ម​ទូទាត់ ដែលមាន​ស្រាប់​របស់ UnionPay ដើម្បី​ផ្តល់ជូន​អតិថិជន​ក្នុងស្រុក នូវ​ជម្រើស​កាន់តែច្រើន​សម្រាប់ វិធី​ទូទាត់​ងាយស្រួល និង​មាន​សុវត្ថិភាព” ។

លោកស្រី​បាន​ថ្លែង​ទៀតថា “យើង​សង្ឃឹមថា ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន​ Mpay ក៏​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​ការជួយ​ឱ្យ​ពួកគេ​ទទួលបាន​នូវ​សេវាកម្ម​ធនាគារ និង​ទូទាត់​ប្រាក់” ។

ដោយសារតែ​ប្រតិបត្តិការ​ភាគច្រើន នៅក្នុង​ទីផ្សារ​កម្ពុជា​នៅតែមាន​ការប្រើប្រាស់​សាច់ប្រាក់ ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​គំនិត​ផ្តួចផ្តើម​ជាច្រើន ដើម្បី​លើកកម្ពស់​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ឱ្យបាន​កាន់តែច្រើន​នៅក្នុង​ប្រទេស។

យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​ចំនួន កាបូប​អេ​ឡិច​ត្រូ​និ​ច (E-Wallets) នៅ​កម្ពុជា​បាន​កើនឡើង៥,២២ភាគរយ​នៃ​គណនី កាលពី​ឆ្នាំ២០១៩ កើនឡើង៦៤ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here