តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងអាចបន្តពន្យារពេលលើការចរចាពន្ធគយជាមួយប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២២សេន ឬ០,៣២ភាគរយដល់៦៨,៦ះដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0035 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២២សេនដល់៦៥,៣៨ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលក្នុងនោះទីក្រុងវ៉ាសុីនតោននឹងដាក់អត្រាពន្ធគយចំនួន១៥ភាគរយ លើការនាំចូលទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here