ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគមានសុទិដ្ឋិនិយមលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងសេចក្តីរាយការណ៍អំពីផែនការរបស់រុស្ស៊ីក្នុងការរឹតបន្តឹងការនាំចេញប្រេងសាំង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៧សេន ឬ០,៣ភាគរយដល់៦៩,៣៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0027 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១៥សេន ឬ០,២% ដល់៦៦,១៨ដុល្លារក្នុងមួយបារ៉ែល។
យោងតាមកាសែត Wall Street Journal បានរាយការណ៍ឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកបើកប្រតិបត្តិការចម្រាញ់ប្រេងមួយចំនួនឡើងវិញនៅក្នុងប្រទេសវេណេហ្សុ៊យអេឡា៕







