តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃពុធនេះ ខណៈការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុនបានបង្ហាញពីវឌ្ឍនភាពលើការចរចាពន្ធគយ។ម៉្យាងទៀត ការស្ទង់មតិបង្ហាញថា ស្តុកប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន ដែលជាសញ្ញាបង្ហាញពីកំណើននៃតម្រូវការ។

តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានកើនឡើង៣៣សេន ឬ០,៤៨ភាគរយដល់៦៨,៩២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0023 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៣សេន ឬ០,៥១ភាគរយដល់៦៥,៦៤ដុល្លារក្នុងមួយបារ៉ែល។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សហរដ្ឋអាមេរិក និងប្រទេសជប៉ុនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដោយយកអត្រាពន្ធគយចំនួន១៥ភាគរយលើការនាំចូលទំនិញជប៉ុនទៅកាន់សហរដ្ឋអាមេរិក។ លោក​ ត្រាំ បាន​បញ្ជាក់ថា ប្រទេស​ជប៉ុន​បាន​ឯកភាព​លើ​ការ​បោះទុនវិនិយោគ​ចំនួន៥៥០ពាន់​លាន​ដុល្លារ​នៅ​សហរដ្ឋអាមេរិក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here