កម្ពុជានឹងយកពន្ធលើសេវាឌីជីថលពីក្រុមហ៊ុនក្រៅស្រុកដែលទាញប្រយោជន៍ពីកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្រុមហ៊ុនអន្តរជាតិធំៗ លើពិភពលោកដូចជាFacebook, Google, Alibaba និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀតមិនចុះបញ្ជីនៅកម្ពុជាអាចនឹងត្រូវបង់ពន្ធមកកម្ពុជានៅពេលខាងមុខ ដោយសារតែក្រុមហ៊ុននេះបានទាញប្រយោជន៍ពីកម្ពុជាតាមរយៈអាជីវកម្មអនឡាញ និងអាជីវកម្មផ្សេងៗទៀត។

យោងតាមរយៈកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាលោកជា វ៉ាន់ដេត ជាមួយនឹងតំណាងក្រុមហ៊ុនយក្សអាមេរិកFacebook កាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានពិភាក្សាលើការរៀបចំការងារបច្ចេកទេសសេចក្តីព្រាងគោលនយោបាយនិងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិដែលមិនចុះបញ្ជីនៅកម្ពុជា ។

ក្រៅពីក្រុមហ៊ុន Facebook ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត រួមមានក្រុមហ៊ុន Netfix, Amazon, Alibaba , និង Google សុទ្ធតែជាក្រុមហ៊ុនបរទេសនិងមិនចុះបញ្ជីនៅកម្ពុជា តែក្រុមហ៊ុនទាំងនេះបានទាញប្រយោជន៍ជាច្រើនពីអ្នកប្រើប្រាស់នៅកម្ពុជា។ ដូច្នេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងសហការគ្នាក្នុងការប្រមូលពន្ធពីក្រុមហ៊ុនទាំងនោះ សម្រាប់ប្រមូលចំណូលពន្ធជូនរដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា វ៉ាន់ដេតបានថ្លែងថា ក្នុងនាមជាបញ្ញត្តិករក្នុងវិស័យនេះសូមគាំទ្រផ្នែកបច្ចេកទេសដល់អគ្គនាយកដ្ឋានពន្ធដារនិង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្ដល់សេវាឌីជីថលនិងប្រតិបត្តិករទូរគមនាគន៍នៅកម្ពុជា។

អាជីវករកម្ពុជាជាច្រើន បានប្រើប្រាស់បណ្ដាញសង្គម និងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិដើម្បីធ្វើជំនួញ និងទិញលក់ទំនិញរបស់ខ្លួន ហើយអាជីវករទាំងនោះក៏បានចំណាយថវិកាជាច្រើនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះដោយមិនបានបង់ពន្ធជូនរដ្ឋ កម្ពុជានោះឡើយ។ ការយកពន្ធលើសេវាឌីជីថលក៏ដូចជាពន្ធលើអាជីវកម្មអនឡាញ ក៏នឹងអាចបង្កើនចំណូលពន្ធសម្រាប់ប្រទេសកម្ពុជាមួយកម្រិតទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here