តៃវ៉ា់ន់បោះទុន៣,៥ពាន់លានដុល្លាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបTSMC ដើម្បី បើករោងចក្រថ្មីនៅអាមេរិក

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនចិនតៃវ៉ាន់ Taiwan Semiconductor Manufacturing Co Ltd ហៅកាត់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតក្នុងពិភពលោក ទទួលបានការអនុម័តពីរដ្ឋាភិបាលតៃវ៉ាន់ ដើម្បីដំណើរការដំណាក់កាលទី១ នៃការសាងសង់រោងចក្រថ្មីមួយនៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងទុនវិនិយោគដំបូង៣,៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន TheEdgeMarkest ចុះផ្សាយកាលពីថ្ងៃទី២២ ធ្នូ។

ក្រសួងសេដ្ឋកិច្ចកោះតៃវ៉ាន់ ដែលដែលមានសិទ្ឋអនុញ្ញាត ដល់ការវិនិយោគធំៗនៅបរទេសរបស់បណ្ដាក្រុមហ៊ុនតៃវ៉ាន់ បានបញ្ជាក់កាលពីថ្ងៃទី២២ ធ្នូថា ខ្លួនបានអនុម័តការដាក់ពាក្យស្នើសុំវិនិយោគរបស់ក្រុមហ៊ុនTSMC រួចហើយ។

វាជាផ្នែកមួយនៃផែនការ ដែលក្រុមហ៊ុនTSMC បានប្រកាសកាលពីខែឧសភា ថាខ្លួននឹងសាងសង់រោងចក្រមួយ ក្នុងទំហំទុនវិនិយោគ១២ពាន់លានដុល្លារអាមេរិក ហើយនេះសរបង្ហាញពីជ័យជម្នះ របស់រដ្ឋការក្រោមការដឹកនាំ របស់ប្រធានាធិបតីដូណាល់ ត្រាំ នៅក្នុងកិច្ចប្រឹងប្រែង ទាញសង្វាក់ផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យា របស់ពិភពលោកចេញពីប្រ​ទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មការវិនិយោគ (Investment Commission) នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ បានលើកឡើង តាមរយៈសេចក្ដីថ្លែងការណ៍ថា ក្រុមហ៊ុនTSMC មានផែនការសាងសង់រោងចក្រមួយនៅក្រុងហ្វូនិក (Phoenix) រដ្ឋអារីហ្សូណា ហើយតាមការរំពឹងទុក រោងចក្រនេះនឹងចាប់ផ្ដើមដំណើរការផលិតក្នុងឆ្នាំ២០២៤។

ក្រុមហ៊ុន TSMC ផលិតបន្ទះឈីបនៅតៃវ៉ាន់ ហើយក៏មានរោងចក្រផលិតបន្ទះឈីបនៅប្រទេសចិន និងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិកផងដែរ។

ក្រុមហ៊ុននេះបានគូសបញ្ជាក់ថា ការសាងសង់រោងចក្រនៅរដ្ឋអារីហ្សូណា នឹងចា​ប់ផ្ដើមក្នុងឆ្នាំ២០២១ ហើយដំណើរការផលិត គ្រោងនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២៤ ដែលមានសមត្ថភាពផលិតបន្ទះឈីបបាន២០.០០០ បន្ទះក្នុងមួយខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here