ចំណេះដឹង​ហិរញ្ញវត្ថុ! តើ​ការ​នាំចូល​និ ង​នាំចេញ​រូបិយប័ណ្ណ​បរទេស​អាចធ្វើ​ឡើងក្នុង​ទំហំ​ប៉ុណ្ណា?

ដោយនៅ វ​ឌ្ឈ​នា

ភ្នំពេញៈ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន មិនទាន់​បានដឹង​ពី​អ្នកដំណើរ​ទៅ​ក្រៅប្រទេស ឬ​មក​ក្នុងប្រទេស​កម្ពុជា មានលទ្ធភាព​អាច​ន​នាំចូល និង​នាំចេញ​រូបិយប័ណ្ណ​បរទេស​មានតម្លៃ​ប៉ុន្មាន​ជាប់​នឹង​ខ្លួន​នោះទេ។

យោងតាម​ច្បាប់​ស្តីពី និតិ​វិធី​ក្នុងការ​នាំចេញ -នាំចូល​រូបិយប័ណ្ណ​បរទេស​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋ​ករ​កម្ពុជា​បាន​ឲ្យ​ដឹង ការ​នាំចូល​រូបិយប័ណ្ណ​បរទេស មក​ក្នុង​ទឹកដី កម្ពុជា ដោយ​គណៈប្រតិភូ​នានា ភ្ញៀវ​គ្រប់​ប្រភេទ នីតិបុគ្គល និង​រូបវ័ន្ត​បុគ្គល​ដទៃទៀត ហៅ​កាត់​ថា “អ្នកតំណាង”ពុំមាន​ការកម្រិត​បរិ​មាណ​ទេ។ អ្នកដំណើរ​ដែល​នាំចូល​នូវ​រូបិយប័ណ្ណ​បរទេស មាន​ទឹកប្រាក់​ស្មើ​ឬ​លើសពី១០.០០០ “មួយ​ម៉ឺន” ដុល្លារ​អាមេរិក ចាំបាច់​ត្រូវបំពេញ​ប្រតិវេទន៍​គយ តាម​នីតិវិធី​កំណត់​ជា​ធរមាន ហើយ​ត្រូវប្រគល់​ឲ្យ​មន្ត្រី​គយ សម្រាប់​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅពេល​នាំចេញ​ទៅវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់​អ្នកដំណើរ​ដែល​នាំចេញ នូវ​រូបិយប័ណ្ណ​បរទេស​ពី​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទឹកប្រាក់​លើសពី ១០.០០០“មួយ​ម៉ឺន”ដុល្លារ​អាមេរិក ឬ​លើសពី​ចំនួន​រូបិយប័ណ្ណ​បរទេស​ដែល​សា​ម៉ី​ខ្លួន​បានប្រកាស​ក្នុង ប្រតិវេទន៍​គយ​នាពេល​នាំចូល ត្រូវមាន​ការអនុញ្ញាត​ឲ្យ​នាំចេញ ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មាន សមត្ថកិច្ច​ពាក់ព័ន្ធ​នានា។

អ្នកដំណើរ​ដែល​នាំចេញ​រូបិយប័ណ្ណ​បរទេស ត្រូវអនុវត្ត​ដូចតទៅ៖

  • បង្ហាញ​ចំពោះ​មន្ត្រី​គយ នូវ​លិខិតអនុញ្ញាត​ឲ្យ​នាំចេញ ដែល​ផ្តល់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា។
  • បំពេញ​ប្រតិវេទន៍​គយ​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រាន់ និង​ច្បាស់លាស់
  • ធ្វើដំណើរ​តាម​មាត់​ច្រកចូល-ចេញ ដែល​បាន​កំណត់ដោយ​ភ្នាក់ងារ​មាន​សមត្ថកិច្ច។ ការយក​រូបិយប័ណ្ណ​ធ្វើដំណើរ​តាម​ច្រក​ផ្លូវ​ផ្សេង ឬ​ដោយ​អ្នក​កាន់​បញ្ញើ​ដ៏​ទៃ ក្រៅពី​ម្ចាស់​កម្មសិទ្ធិ ត្រូវ​ហាមឃាត់​ជាដាច់ខាត។

បំពេញ​ជាលា​យ​ល័ក្ខណ៍​អក្សរ​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្រាន់ និង​ច្បាស់លាស់​លើ​ប្រតិវេទន៍​គយ អំពី​ប្រភេទ និង​ចំនួន​រូបិយប័ណ្ណ ដែលមាន​ជាប់​នឹង​ខ្លួន បញ្ញើ​ជាមួយ​អ្នក​ដ៏​ទៃ បញ្ញើរ​តាម​យន្តហោះ ដើម្បី​បង្ហាញ​ដល់​មន្ត្រី​គយ​ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ នៅក្នុង​ការិយាល័យ​គយ​និង​រដ្ឋាករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here