ដោយ៖លក្ខិណា
អន្តរជាតិ៖ រដ្ឋបាលលោកដូណាល់ ត្រាំនឹងបង្ហាញបញ្ជីក្រុមហ៊ុនចិន និងរុស្ស៊ី ដែលមានទំនាក់ទំនងយោធា ហើយត្រូវហាមឃាត់ មិនឱ្យទិញទំនិញ និងបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ (Reuters) បានស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
សារព័ត៌មានរ៉យទ័របានរាយការណ៍ជាលើកដំបូង កាលពីខែមុនថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងបញ្ជីឈ្មោះក្រុមហ៊ុន ដែលជាប់ទាក់ទងទៅនឹងយោធាចិន ឬរុស្ស៊ី ដែលនាំឱ្យមានដាក់បន្ទុកពីទីក្រុងប៉េកាំង។
មន្រ្តីផ្លូវការរបស់អាមេរិកបាននិយាយថា បញ្ជីចុងក្រោយនេះ មិនរាប់បញ្ចូលទាំងក្រុមហ៊ុនយន្តហោះ ពាណិជ្ជកម្មរបស់ចិន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីក្រុងហុងកុងរបស់ក្រុមហ៊ុន Arrow Electronics នៅរដ្ឋ ខូឡូរ៉ាដូ និងក្រុមហ៊ុនចែកចាយគ្រឿងអេឡិចត្រូនិច Berkshire Hathaway នៅរដ្ឋតិចសាស់នោះទេ។ បញ្ជីចុងក្រោយមានឈ្មោះអង្គភាពចំនួន ១០៣ ដែលតិចជាងនៅក្នុងបញ្ជីព្រាងកាលពីខែវិច្ឆិកាចំនួន ១៤ក្រុមហ៊ុន។
មន្ត្រីម្នាក់បាននិយាយថា ក្រុមហ៊ុន៥៨ ត្រូវបានកំណត់នៅក្រោមប្រទេសចិន និងអង្គភាពចំនួន៤៥ ដែលជាប់ទាក់ទង ជាមួយប្រទេសរុស្ស៊ីដែលកើនឡើងពីចំនួន២៨ ក្រុមហ៊ុន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បាននិយាយថា សកម្មភាពនេះបង្កើតនូវដំណើរការថ្មីមួយដើម្បីជួយអ្នកនាំចេញ ក្នុងការត្រួតពិនិត្យអតិថិជនរបស់ពួកគេ សម្រាប់អ្នកប្រើប្រាស់យោធា។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានកើនឡើង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈដែលលោក Trump ដាក់បន្ទុកប្រទេសចិន ចំពោះចំលងជំងឺកូវិដ១៩ និងច្បាប់សន្តិសុខជាតិ ដែលត្រូវបានដាក់នៅក្នុង ទីក្រុងហុងកុង ព្រមទាំងជម្លោះ ដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង៕







