តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់សញ្ញាណមិនច្បាស់លាស់ស្តីពីលទ្ធភាពក្នុងការចូលរួមរបស់ទីក្រុងវ៉ាសុីនតោននៅក្នុងជម្លោះរវាងប្រទេសអុីស្រាអែល និងប្រទេសអុីរ៉ង់។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៧សេន ឬ០,៤៨% មកនៅត្រឹម៧៦,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0110 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ២៨សេន ឬ០,៣៧% មកនៅត្រឹម៧៤,៨៦ដុល្លារក្នុងមួយបារ៉ែល។

លោក ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធម្សិលមិញថា “លោកអាច ឬមិនអាចសម្រេចចិត្តសម្រាប់សហរដ្ឋអាមេរិក ដើម្បីចូលរួមជាមួយអុីស្រាអែល ក្នុងការវាយប្រហារមីស៊ីលរបស់ខ្លួនលើអុីរ៉ង់”។ជម្លោះ​បាន​អូស​បន្លាយ​ដល់​ថ្ងៃ​ទី​៧នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here