ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េសហការជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Mate Korea របស់កូរ៉េខាងត្បូង បានប្រកាសកាលថ្មីៗនេះថា ខ្លួនបានបង្កើតដំណោះស្រាយបច្ចេកវិទ្យា ដើម្បីជួយដល់ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ក្នុងស្រុក មានលទ្ធភាពឈានជើងចូលទៅកាន់ទីផ្សារកម្ពុជា និងបណ្តាប្រទេសអាស៊ាន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Mate Korea ដែលគ្រប់គ្រងដោយក្រសួងវិទ្យាសាស្រ្ត និងទីភ្នាក់ងារជំរុញឧស្សាហកម្ម ព័ត៌មានវិទ្យាជាតិរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុនបាន និងកំពុងជួយគាំទ្រដល់ក្រុមហ៊ុនផលិតទំនិញប្រើប្រាស់របស់កូរ៉េ ដែលមានបំណងហក់ចូលទីផ្សារអាស៊ាន រួមមានប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី ដោយបង្កើតផែនការពាណិជ្ជកម្មក៏ល្អប្រសើរនៅអាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈក្រុមហ៊ុនក្នុងស្រុកតូចៗ ដែលមានការលំបាកក្នុងការឈានជើងចូលទៅទីផ្សារក្រៅប្រទេសដោយសារវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុន Mate Korea បានអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនេះ អាចឈានជើងចូលទៅទីផ្សារបរទេសដោយងាយស្រួលតាមរយៈការផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា។

លោកDeokhwa Shin នាយកប្រតិបត្តិក្រុមហ៊ុន Mate Korea បានមានប្រសាសន៍ថា “បច្ចុប្បន្នក្រុមហ៊ុនMate Korea មានបណ្តាញសកល និងអ្នកលក់ជាច្រើននៅក្នុងប្រទេសកូរ៉េ ដែលមានផែនការពង្រីកអាជិវកម្មរបស់ពួកគេ”។ លោកបន្តទៀតថា “យើងមានបណ្តាញសកលជាង២០០កន្លែង និងមានអ្នកលក់ប្រមាណ៣,៣លាននាក់ នៅក្នុងប្រទេសកូរ៉េ ហើយផែនការរបស់យើងនឹងជួយពួកគេពង្រីកអាជីវកម្មនៅក្រៅប្រទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here