ឯកអគ្គរដ្ឋទូតចិនសន្យាជម្រុញការវិនិយោគលើការកែច្នៃស្វាយចន្ទី និងផ្សព្វផ្សាយពីប្រសាទសម្បូរព្រៃគុកដល់ភ្ញៀវទេសចរណ៍ចិន

ដោយៈ គង់ ម៉ាណា

    កំពង់ធំៈ ឯកអគ្គរដ្ឋទូតចិន លោកWang Wenbinបានសន្យាជម្រុញក្រុមហ៊ុនចិន មកវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីរ នៅខេត្តកំពង់ធំ និងផ្សព្វផ្សាយពីរមណីយដ្ឋាន ប្រាសាទសម្បូរព្រៃគុក ដល់ភ្ញៀវទេសចរណ៍ចិនមកទស្សនា។

លោកឯកអគ្គរដ្ឋទូត បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមភ្ជាប់ដោយរូបថត ដែលបានជួបពិភាក្សាជាមួយអភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ននៅមុននេះបន្តិចថា “ខ្ញុំរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្ដមអភិបាលខេត្ត នួន ផារ័ត្ន និងទស្សនាក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីជាមួយគ្នា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា យើងយល់ស្របថា ការទាក់ទាញក្រុមហ៊ុនចិនបន្ថែមទៀត មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មផ្សេងទៀតនៅក្នុងខេត្តកំពង់ធំ  អាចធ្វើបាន ហើយបានយល់ព្រមក្នុងការផ្សព្វផ្សាយ ប្រាសាទសំបូរព្រៃគុកដល់ភ្ញៀវទេសចរចិន។

លោកបញ្ជាក់ថា “សូមអរគុណឯកឧត្ដមអភិបាលខេត្ត! អរគុណមិត្តកំពង់ធំ! រង់ចាំមកខេត្តកំពង់ធំម្តងទៀតនៅពេលក្រោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here