ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២ខែ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានអះអាងថា បុគ្គលិកអាមេរិកកំពុងត្រូវបានជម្លៀសចេញពីតំបន់មជ្ឈិមបូព៌ា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់៦៩,៩២ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 1230 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២២សេនដល់៦៨,៣៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីតម្លៃប្រេងឆៅទាំង២នេះ បានកើនឡើងជាង៤ភាគរយកាលពីថ្ងៃពុធម្សិលមិញ។
លោក ត្រាំ កាលពីថ្ងៃពុធបានអះអាថថា បុគ្គលិកអាមេរិកកំពុងត្រូវបានជម្លៀសចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារវាអាចជាកន្លែងគ្រោះថ្នាក់ ដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យប្រទេសអុីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ៕