ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យលើសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យភស្តុភាកម្មនៅកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើអត្ថន័យ ខ្លឹមសារ វិសាលភាព, សម្ថកិច្ចគ្រប់គ្រង អំពីសេវាភស្តុភារកម្ម ឋបនីយ៍ភណ្ឌភស្តុភារកម្មត្រូវចុះបញ្ជី ការកណត់ប្រើប្រាស់ពាក្យ ភស្តុភារកម្ម ឬឡូជីស្ទីក និងមានចំណុចជាច្រើន ដែលបានបញ្ចូលក្នុងសេចក្ដីព្រាងច្បាប់នេះ ធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ និងល្អប្រសើរ ដោយធានាបានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព ក្នុងវិស័យភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា។
ចំពោះកិច្ចប្រជុំពិភាក្សា ក៏សម្រាប់ត្រៀមរៀបចំជា សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនានា” លើសេចក្ដីព្រាងច្បាប់នេះ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។
សេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យភស្តុភារកម្ម បានរៀបរៀង និងចែកចេញជាផ្នែកៗ រួមមានចំនួន១៣ជំពូក និង១៣២មាត្រា៕











