ផ្សារហ៊ុនរបស់ប្រទេសថៃដាំក្បាលចុះ បន្ទាប់ការផ្ទុះថ្មីនៃជំងឺកូវីដ១៩

ដោយៈសាវុធ

ភ្នំពេញៈ សន្ទស្សន៍ផ្សារភាគហ៊ុនរបស់ប្រទេសថៃ (SET) បានធ្លាក់ចុះនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ករណីឆ្លងកូវីដ១៩ ដែលទាក់ទងនឹងការផ្ទុះឡើង នៅក្នុងខេត្តសាមុតសាខន (Samut Sakhon) នៅតែបន្តកើនឡើង។

សន្ទស្សន៍ដ៏សំខាន់ SET បានធ្លាក់ចុះ ៣៨,៨១ ពិន្ទុឬ ២,៦២ ភាគរយ បន្ទាប់ពីផ្សារហ៊ុនថៃបានបើកដំណើរនៅថ្ងៃចន្ទនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ក្រុមហ៊ុន SET50 បានធ្លាក់ចុះ២៨.៥៨ពិន្ទុ ឬ៣.០២ភាគរយ។ ភាគហ៊ុនធនាគារ Kasikornbank ធ្លាក់ចុះ៥បាត ឬ៤,២០ភាគរយ។ ប៉ុន្តែភាគហ៊ុនក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូ Sri Trang បានកើនឡើង២,៧៥បាត ឬ៣,៧ ៣ភាគរយ។

ផ្សារហ៊ុនថៃបានធ្លាក់ចុះ បន្ទាប់ពីមានការផ្ទុះឡើងនៃកូវីដ១៩នៅស្រុកមឿង ខេត្តសាមុតសាខន កាលពីចុងសប្តាហ៍កន្លងមកនេះ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព ជំងឺកូវីដ១៩របស់ថៃ បានឱ្យដឹងថា ការឆ្លងថ្មីបានកើនឡើងដល់៥៧៦នាក់ ដែលជាកម្រិតខ្ពស់រយៈពេលមួយថ្ងៃ កាលពីថ្ងៃអាទិ​ត្យ​កន្លងមកនេះ។

ក្រសួងសុខាភិបាលថៃបាននិយាយថា តួលេខនេះត្រូវបានរំពឹងថា នឹងបន្តកើនឡើង ខណៈកម្មករជាច្រើនត្រូវបានពិនិត្យរកជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here