ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។ប៉ុន្តែ យ៉ាងណាមិញ តម្លៃប្រេងឆៅកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការកើនឡើងក្នុងអត្រាប្រចាំសប្តាហ៍ជាលើកដំបូងក្នុងរយៈពេល៣សប្តាហ៍កន្លងមក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេន ឬ០,២ភាគរយមកនៅត្រឹម៦៥,២២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0133 GMT។
ចំណែក តម្លៃប្រេងឆៅ West Texas Intermediate futures របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១៥សេន ផងដែរ ឬ០,២ភាគរយដល់៦៣,២២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើងប្រហែល៥០សេនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕