ខេត្តព្រះសីហនុចាប់ផ្តើមចងសម្ព័ន្ឋមេត្រីភាពជាមួយខេត្តអាន ហ៊ួយប្រទេសចិន

ដោយៈ និស្ស័យ

    ប្រទេសចិនៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកម៉ាង ស៊ីណេត និងលោក វ៉ាង ឈីងស៊ាន (WANG QING XIAN) អភិបាលខេត្តអានហ៊ួយ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចព្រមព្រៀងនេះផ្តោតសំខាន់ទៅលើ កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិ​កម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម ព្រមទាំងរក្សាទំនាក់ទំនងជាប់លាប់ រវាងថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក៏ដូចជាបញ្ហានានាសម្រាប់ផលប្រយោជន៍រួម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here