កម្ពុជា ប៉េរូជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគ

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធបានពិភាក្សាការងារជាមួយ ឯកឧត្តម Ricardo Estanislao Morote Canales ឯកអគ្គរដ្ឋទូតប្រទេសប៉េរូប្រចាំកម្ពុជា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំបានផ្តោតសំខាន់ ទៅលើការជំរុញពាណិជ្ជកម្មទ្វេរភាគី និងកិច្ចសហប្រតិបត្តិការវិនិយោគ ដែលមានសក្តានុពលនៅក្នុងប្រទេ​សទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជាផលិតផលស្រូវ និងកៅស៊ូ ជាដើម ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោករដ្ឋលេខាធិការ បានស្នើដល់លោកឯកអគ្គរដ្ឋទូត ជួយជំរុញអ្នកវិនិយោគប៉េរូ មកធ្វើធុរកិច្ច និងនាំចេញផលិតផលកម្ពុជា រួមមាន៖ ផលិតផលកៅស៊ូ និងអង្ករ ព្រមទាំងពិនិត្យលើការវិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ដូចជាវិស័យឧស្សាហកម្ម និងទេសចរណ៍ ជាដើម។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់នូវសំណូមពរ និងបានសន្យាថា នឹងចែករំលែកការពិភាក្សាទាំងនេះ ទៅកាន់វិស័យឯកជនរបស់ប្រទេសប៉េរូ ដើម្បីធ្វើការសិក្សាអំពីលទ្ធភាពទាំងអស់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here