ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការសាងសង់នៃស្តុកប្រេងសាំង និងប្រេងម៉ាស៊ូតរបស់សហរដ្ឋអាមេរិក ហើយប្រទេសអារ៉ាប៊ីសាអូឌីតគ្រោងបញ្ចុះតម្លៃប្រេងឆៅនៅខែកក្កដាសម្រាប់អតិថិជននៅតំបន់អាស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២១សេន ឬ០,៣ភាគរយមកនៅត្រឹម៦៤,៦៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0047 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២៩សេន ឬ០,៥%ដល់៦២,៥៨ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅបានធ្លាក់ចុះប្រហែល១ភាគរយកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីទិន្នន័យផ្លូវការបានបង្ហាញថា ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការរំពឹងទុក ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការថាមពលនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក៕