ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារក្តីបារម្ភចំពោះការបង្កើនទិន្នផលប្រេងឆៅរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) និងភាពតានតឹងផ្នែកពន្ធគយ ដែលគំរាមកំហែងដល់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៣សេន ឬ០,៤ភាគរយដល់៦៥,៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0318 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២៥សេនមកនៅត្រឹម៦៣,១៦ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅទាំង២នេះបានកើនឡើងប្រមាណ២ភាគរយ កាលពីថ្ងៃអង្គារម្សិលមិញដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍ ដោយសារការព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់ប្រេងឆៅ បណ្តាលមកពីភ្លើងឆេះព្រៃនៅប្រទេសកាណាដា និងការរំពឹងទុកថា អុីរ៉ង់នឹងបដិសេធសំណើកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕