តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដោយសារប្រទេសអុីរ៉ង់អាចនឹងធ្វើការបដិសេធចំពោះសំណើលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥៥សេន ឬ០,៨៥ភាគរយ ដល់៦៥,១៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមសកល 0000 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៥៩សេន ឬ០,៩៤% ដល់៦៣,១១ដុល្លារក្នុងមួយបារ៉ែល។

មន្ត្រីការទូតអុីរ៉ង់ម្នាក់បានទម្លាយឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសអុីរ៉ង់បានត្រៀមបដិសេធសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះលើកម្មវិធីនុយក្លេអ៊ែរ ដែលមានអាយុកាលរាប់ទសវត្សរ៍ ដោយសារតែទីក្រុងវ៉ាស៊ីនតោនមិនបន្ទន់ជំហរលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ភាគីអុីរ៉ង់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here