តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលមានសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ស្តីពីពន្ធគយរបស់សហរដ្ឋអាមេរិក និងខណៈអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) អាចសម្រេចបង្កើនការផលិតប្រេងនៅខែកក្កដាខាងមុខ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៦សេន ឬ០,៤១ភាគរយមកនៅត្រឹម៦៣,៨៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0104 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ២៧សេនមកនៅត្រឹម៦០,៦៧ដុល្លារក្នុងមួយបារ៉ែល។

នៅសហរដ្ឋអាមេរិក អត្រាពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែជាធរមាន បន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធនៅរដ្ឋធានីវ៉ាសុីនតោនបានសម្រេចឱ្យពន្ធគយទាំងនេះចូលជាធរមានឡើងវិញជាបណ្ដោះអាសន្ន ដោយបានច្រានចោលការសម្រេចចិត្តរបស់តុលាការពាណិជ្ជកម្ម៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here