កម្ពុជា និងJETROចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការចំនួន២ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ

ដោយៈ និស្ស័យ

    ជប៉ុនៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២។

អនុស្សរណៈទាំងពីរកាលពីថ្ងៃទី២៩ ឧសភា រួមមាន ទី១ អនុស្សរណៈនៃកិច្ចសហប្រតិ​បត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូ វិនិយោគដ៏រឹងមាំនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here